Site Header

កីឡាបាល់ទាត់

  • Admin News
  • January 31, 2026
  • Views 70

6a5dc31350c3d1dbcf2b26cd019f6c95

សៀមរាប៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីលុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលបំពុលសង្គម ក្រសួងបានចាត់វិធានការនានា ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យមួយនេះ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនៅក្នុងពិធីសំណេះសំណាល និងតម្រង់ទិសការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា អ្នកសារព័ត៌មាន បានដើរតួនាទីសំខាន់សនៅក្នុងផ្សព្វផ្សាយដំណឹងជូនមហាជន ប៉ុន្តែបច្ចុប្បន្ននេះ អ្នកសារព័ត៌មានមួយចំនួនបានដើរតួនាទីលើសពីអ្នកព័ត៌មាន ក្នុងនោះក៏មានអ្នកស្វែងរកម្រៃតាមអនឡាញ មកជ្រកក្រោមផ្លាកអ្នកសារព័ត៌មានដែរ។ ដូច្នេះក្រសួងត្រូវតាមដានរឿងនេះបន្តទៀត។ លោកបន្តថា ជាបន្តបន្ទាប់ក្រសួងបានសម្រេចដកអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញមួយចំនួនដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលមើលទៅវាហាក់ដូចជាផ្តាច់ការបន្តិច ប៉ុន្តែបើមិនធ្វើវាបំពុលសង្គម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានព្រមានចំពោះអ្នកសារព័ត៌មានណា ដែលសម្ភាសន៍ជនវិប្បល្លាសស្មារតី អ្នកស្រវឹងស្រា ឬជនបែកថ្នាំ យកមកធ្វើការផ្សព្វផ្សាយ ក៏នឹងត្រូវដកអាជ្ញាប័ណ្ណដែរ។

សូមជម្រាបថា នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីសារព័ត៌មានខេត្តសៀមរាបនេះ លោក នេត្រ ភក្ត្រា ក៏បានលើកឡើងដែរថា រាជដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដោយបានកំណត់មូលធនមនុស្សជាអាទិភាពសំខាន់ ។ជាមួយគ្នានេះក្រសួងនានា បានធ្វើវិភាជទៅលើមុខងារនិងធនធាមនុស្សហើយ មូលដ្ឋាននៃការជ្រើសរើសមន្រ្ដីឱ្យកាន់ការងារ តួនាទី តំណែងក្នុងក្របខ័ណ្ឌរដ្ឋ គឺជាធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ សំដៅទៅលើគុណភាព សមត្ថភាព ចំណេះដឹង ទេពកោសល្យ ស្នាដៃ គួបផ្សំជាមួយសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាមន្រ្ដីរាជការ។

លោកបន្តថា ក្រសួងព័ត៌មានបានរៀបចំផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍របស់ខ្លួនដែលត្រូវធ្វើការបណ្តុះបណ្តាល លើជំនាញព័ត៌មាន ជំនាញសោតទស្សន៍ និងពង្រឹងទៅលើមនសិកាវិជ្ជាជីវៈ ជាមួយគ្នានេះក៏ផ្តល់ការលើកទឹកចិត្តជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពនិងឆន្ទៈការងារ ទន្ទឹមនេះក្រសួងក៏អនុវត្តតាមជាប្រចាំនូវអភិក្រមទាំង៥ ដែលសម្ដេចតេជោបានដាក់ចុះគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ដែលនេះគឺជាចំណុចច្បាស់លាស់ និងម៉ឺងម៉ាត់ នៃវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាពការងារនិងប្រសិទ្ធភាពស្ថាប័ន​៕


អត្ថបទ៖ ជា ស្រស់

af833cbde9cbb351fa68bbe1d8110ae9
6a5dc31350c3d1dbcf2b26cd019f6c95
Recently Posts