សត្វ ខ្លាធំ បានបាត់ដានពីក្នុងប្រទេសកម្ពុជា ជាង១ទសវត្សរ៍ចុងក្រោយ ដោយសារតែការ បរបាញ់ និងការ ដាក់ អន្ទាក់
- Admin Page
- July 29, 2022
- Views 420
សត្វ ខ្លាធំ បានបាត់ដានពីក្នុងប្រទេសកម្ពុជា ជាង១ទសវត្សរ៍ចុងក្រោយ ដោយសារតែការ បរបាញ់ និងការ ដាក់ អន្ទាក់








មណ្ឌលគិរី៖ ក្នុងរយៈពេល១ទសវត្សរ៍កន្លះចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រមិនបានប្រទះឃើញវត្តមានសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជាទេ។ ការនេះបានសន្និដ្ឋានថា ដោយសារតែការ បរបាញ់ ការ ដាក់ អន្ទាក់ ការជួញដូ សត្វព្រៃ ការបាត់បង់ ទីជម្រក និង ការបាត់បង់ ចំណីអាហារ របស់ វា ជាពិសេស សង្គ្រាម ដ៏ រ៉ាំ រ៉ៃ បាន បង្ក ជា សំឡេង រំខានដល់ ការរស់នៅ របស់ វា។ នេះជាសារព្រមានមួយដល់ ប្រជាពលរដ្ឋថា ត្រូវបញ្ឈប់ ការបរិភោគ សាច់ សត្វព្រៃ តទៅទៀត។
រូបភាព សត្វ ខ្លាធំ ដែល ថត បាន ចុងក្រោយគឺ នៅ ឆ្នាំ ២០០៧ នៅ តំបន់ ទេសភាព ខ្ពង់រាប ភាគ ខាងកើតនៃ ប្រទេស កម្ពុជា ។ ចាប់តាំងពី ពេលនោះ មក មិនមាន ភស្តុតាង ណាមួយបង្ហាញថា មាន សត្វ ខ្លាធំនៅក្នុង ប្រទេស កម្ពុជា ទៀតទេ ទោះជា មាន កិច្ចខិតខំ ប្រឹងប្រែងស្វែងរក វា តែមិនឃើញដានទាល់តែសោះ។
លោក សេង ទៀក នាយក អង្គការ មូលនិធិ សកល ដើម្បី អភិរក្ស ធនធានធម្មជាតិ ប្រចាំ ប្រទេសកម្ពុជា(WWF) បានឱ្យដឹងថា កម្ពុជា ជា ប្រទេស មួយ ក្នុងចំណោម ប្រទេស ចំនួន ១៣ ដែល មាន សត្វ ខ្លាធំ ហើយ រាជរដ្ឋាភិបាល កម្ពុជា បាន ប្តេជ្ញាចិត្ត បង្កើន ទ្វេដងចំនួន សត្វ ខ្លាធំ ទូទាំង ពិភពលោក ដោយ បាន អនុម័ត លើ ផែនការ សកម្មភាព សង្គ្រោះ សត្វ ខ្លាធំ នៅ កម្ពុជា ដែល ផ្តោត លើ ការនាំយក សត្វ ខ្លាធំចូលទៅក្នុង តំបន់ វាលទំនាបភាគ ខាងកើត នៃ ប្រទេស កម្ពុជា ។
លោក សេង ទៀក បានបញ្ជាក់ថា សត្វ ខ្លាធំ ជា សត្វ ដ៏ អស្ចារ្យ និង មាន ភាព ទាក់ទាញ ហើយ វា ត្រូវបាន ចាត់ទុក ជា សម្បត្តិ បេតិកភណ្ឌ ជាតិ ។ នេះ ជា ពេលវេលា ដែល ត្រឹមត្រូវ បំផុត ដែល ទាំងអស់គ្នា រួមគ្នា ដើម្បី អភិរក្ស សត្វ ខ្លាធំ និងអំពាវនាវឱ្យ មាន ការចូលរួ ម ពី គ្រប់ ស្រទាប់ ទាំងអស់ ដើម្បី អភិរក្ស សត្វ ខ្លាធំ ហើយ ក៏ អំពាវនាវដល់ អតិថិជន ទាំងអស់ឱ្យ បញ្ឈប់ ការជួញដូរ សត្វ ខ្លាធំ និង សាច់ សត្វព្រៃ ជាបន្ទាន់ និង ឱ្យ រាជរដ្ឋាភិបាលជួយ បង្ក្រាប ប្រកបដោយ ប្រសិទ្ធភាព លើ អ្នក ដែល ដាក់ អន្ទ្រាក់ នៅក្នុង ព្រៃការពារ និង បង្កើន ការពិន័យ ដល់ អ្នក ដែល ដាក់ អន្ទាក់ ក្នុងព្រៃ ការពារ ផងដែរ។ សត្វ ខ្លាំធំ មាន កន្លែង និង ចំណី ដែល ពួក វា ត្រូវការ ការការពារ ទី ជម្រក ការបង្កើន ចំនួន សត្វរំពារ របស់ វា និ ង ការយក ពួក វា ទៅ ដាក់ កន្លែង ដែល ពួក វា ធ្លាប់រស់នៅ ជា ការ ដែលត្រូវធ្វើ ឱ្យខាងតែបាន ។
ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា អន្ទាក់ ជា ឃាតករ លាក់ មុខ ដែល ឆក់ យក ជីវិត សត្វព្រៃ និង កំពុងតែ បំផ្លិចបំផ្លាញ ជីវិត សត្វព្រៃរបស់ ប្រទេស កម្ពុជា ក៏ដូចជា សត្វព្រៃ ដែល មាន ការ យក ចាត់ ទុកដាក់ ខ្ពស់ របស់ ពិភពលោក ទាំងមូល ។ ប្រជាពលរដ្ឋ ដែល ចង់ ចូលរួម អភិរក្ស សត្វ ខ្លាធំ គឺ សាមញ្ញ បំផុត ត្រូវ បញ្ឈប់ ការបរិភោគ សាច់ សត្វព្រៃ ទាំងអស់ ព្រោះ យើង ដឹង ថា សត្វ ខ្លាំធំ ជា សត្វ នៅលើ គេ ទាំង អស់ និង ស៊ី សាច់សត្វ ជា អាហារ។ សត្វ ខ្លាធំ រស់នៅ ក្នុង ព្រៃ បានទាល់ តែ មាន សត្វ ជា អាហារ របស់ វា មាន គ្រប់គ្រាន់ នៅ ក្នុង ព្រៃ។ ម្យ៉ាវិញទៀត ប្រជាពលរដ្ឋ បើ ចង់ ចូលរួម អភិរក្ស សត្វ ខ្លាធំ គឺ ឈប់ ពិសា សាច់ សត្វព្រៃ គ្រប់ ប្រភេទ។ អន្ទាក់ ធ្វើឡើង ដោយ វិធី សាមញ្ញ បំផុត ប៉ុន្តែ មាន ប្រសិទ្ធភាព ខ្ពស់ ។ អន្ទាក់ ដែល ធ្វើឡើង ដោយ ខ្សែលួស ដូចជា ហ្វ្រាំង កង់ និង ងាយស្រួល ក្នុង ការដាក់ ហើយ បាន បង្កើត ជា បញ្ហា យ៉ាងច្រើន នៅក្នុង ព្រៃនៃ ប្រទេស កម្ពុជា ។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា ការបាត់បង់ សត្វ ខ្លាធំ ដោយសារតែ ប្រទេស កម្ពុជាមាន សង្គ្រាម ដែល បង្ក ឱ្យមាន សំឡេង គ្រាប់កាំភ្លើង រំខាន ការរស់នៅ របស់ វា ទើប រត់គេច ចេញពី ទីជម្រក ទៅកាន់ កន្លែង ផ្សេង ដែល មាន ភាពស្ងប់ស្ងាត់ គ្មាន ការរំខាន ព្រោះ សត្វ ខ្លាធំ ចូលចិត្ត រស់នៅដោយ មាន សេរីភាព គ្មាន ការរំខាន ពី សំឡេង ចំឡែកៗ ដែល វា មិន ធ្លាប់ ឮ ។
យោងតាមរបាយការណ៍របស់អង្គការWCS បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ មានអន្ទាក់ចំនួន ៦១៦១១អន្ទាក់ ត្រូវបានយកចេញពីតំបន់ ការពារធម្មជាតិ និងរបៀង ជីវៈចម្រុះចំនួន៧២កន្លែងនៅក្នុងប្រទេសកម្ពុជា។ ចំនួននេះមានការកើនឡើង លើសពីចំនួនជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលមានចំនួន ៤០០០០អន្ទាក់ក្នុងមួយឆ្នាំ។ អន្ទាក់ដែលត្រូវបាន ប៉ាន់ប្រមាណថា មានការប្រើប្រាស់ក្នុងព្រៃនៃប្រទេសកម្ពុជា ហើយវាបានបន្តគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះ ជីវិតសត្វព្រៃ ជាពិសេសប្រភេទសត្វជិតផុតពូជ ដូចជាសត្វខ្លាធំជាដើម៕